
លោក អ៊ុក តូរ៉ូណា
នាយកគ្រប់គ្រងទូទៅ- Speciality: ACCA
- Degree: Financial & Accounting
- Address: Phnom Penh Cambodia
- Phone: (+855)023-221 499
- Email: info@citymfi.com
ខ្ញុំសូមកោតសរសើរ ដល់ការរួមចំណែករបស់បុគ្គលិកក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី នៅក្នុងការអនុវត្តសម្រាប់ឆ្នាំ 2016 ។ ក្នុងឆ្នាំ2016នេះយើងបានឈានដល់គោលដៅប្រតិបត្តិការរបស់យើងដូចដែលយើងបានរំពឹងទុកចំពោះកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ។ លទ្ធផលនៃឆ្នាំនេះទទួលបានតួលេខ គួរឱ្យកត់សម្គាល់មួយជាមួយនឹងការកើនឡើងនៃទ្រព្យសកម្មសរុបចំនួន 60% រួមជាមួយនឹងការកើនឡើងនៃផលប័ត្រប្រាក់កម្ចី 49% ។
លើសពីនេះទៅទៀតនៅក្នុងឆ្នាំ 2016 យើងបានពង្រីកសាខាថ្មីចំនួន 2 រួមមានការិយាល័យកណ្តាលថ្មីនៅទីក្រុងភ្នំពេញ។ ការបន្ថែមទាំងនេះបានបង្កើនចំនួនសាខារបស់យើងទៅ 3 នៅរាជធានីភ្នំពេញនិង 2 នៅតាមខេត្ត។
ក្រៅពីសមិទ្ធិផលហិរញ្ញវត្ថុដែលបានលើកឡើងខាងលើ និងដោយផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្នយើងប្តេជ្ញាកសាង និងពង្រឹងគុណភាពនៃការគ្រប់គ្រងហានិភ័យ និងសេវាកម្មអតិថិជនដោយលើកទឹកចិត្តបុគ្គលិករបស់យើងឱ្យផ្តល់នូវសេវាកម្មប្រកបដោយភាពកក់ក្តៅដល់អតិថិជនរបស់យើង។ យើងសន្យាថានឹង បង្កើតបរិយាកាសការងារប្រកបដោយភាពរីករាយ និងសុខដុមរមនាដល់បុគ្គលិកទាំងអស់ ហើយក៏មានឳកាសល្អសំរាប់អនាគតរបស់គេរៀងៗរបស់ខ្លួនផងដែរ។យើងទាំងអស់គ្នាជាគណៈគ្រប់គ្រងសូមប្តេជ្ញាចិត្តបន្តការខិតខំប្រឹងប្រែងក្នុងការប្រាស្រ័យទាក់ទងល្អការគាំទ្រនិងការបណ្តុះបណ្តាលផ្សេងៗទៅដល់បុគ្គលិកក្រោមបង្គាប់ទាំងអស់ដើម្បីពង្រីកនូវគុណភាពការងារអោយគាន់តែមានប្រសិទ្ធិភាពខ្ពស់។
យើងមានក្រុមហ៊ុនមេដ៏អស្ចារ្យ (SINOTAC, សិង្ហបុរី) និងការគ្រាំទ្រពីភាគទុនិករួមមានរចនាសម្ព័ន្ធអភិបាលកិច្្ចល្អ និងប្រភពមូលនិធិជាដើម។ តាមរយៈការខិតខំប្រឹងប្រែងដែលប្រកបដោយមានការសម្រេចចិត្តច្បាស់លាស់ក្នុងគោលដៅសម្រេចអោយបាននូវគ្រប់គ្រងហានិភ័យដ៏រឹងមាំការចំណាយមូលនិធិទាបការកាត់បន្ថយភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់និងការផ្តល់សេវាកម្មដល់អតិថិជនខ្ពស់ចាប់ពីឆ្នាំនេះតទៅ។
នៅទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់ អតិថិជនបុគ្គលិកនិងគណគ្រប់គ្រងទាំងអស់ អគ្គនាយក និងភាគទុនិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ដែលតែងតែបន្តគាំទ្ររហូតមក។ ឆ្នាំកង្លងទៅនេះយើងបានខិតខំប្រឹងប្រែងតាមតួនាទីរៀងៗខ្លួនបានយ៉ាងល្អ ហើយក៏ដូចជាការកសាងភាពជាម្ចាស់នៃតួនាទីរបស់យើងរៀងខ្លួនអោយកាន់តមានប្រសិទ្ធិភាពខ្ពស់។